1. ប្រជាជនទាំងឡាយអើយចូរនាំគ្នាត្រងត្រាប់ស្ដាប់!មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
2. គឺទាំងអ្នកតូច ទាំងអ្នកធំទាំងអ្នកមាន ទាំងអ្នកក្រ!
3. ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
4. ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញហើយខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។
5. នៅគ្រាមានអាសន្នឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
6. មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួនគេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
7. ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
8. ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយក៏មិនគ្រប់ដែរ។
9. តើមនុស្សអាចរស់រហូតហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?