1. ប្រជាជនទាំងឡាយអើយចូរនាំគ្នាត្រងត្រាប់ស្ដាប់!មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
2. គឺទាំងអ្នកតូច ទាំងអ្នកធំទាំងអ្នកមាន ទាំងអ្នកក្រ!
3. ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
4. ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញហើយខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។
5. នៅគ្រាមានអាសន្នឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
6. មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួនគេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
7. ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
8. ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយក៏មិនគ្រប់ដែរ។
9. តើមនុស្សអាចរស់រហូតហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?
10. យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរគេត្រូវតែស្លាប់ទាំងអស់គ្នាហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
11. គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅលំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយហើយគេដាក់ឈ្មោះដីធ្លីគេតាមឈ្មោះរបស់ខ្លួនថែមទៀត។
12. ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿងពុំអាចគេចផុតពីស្លាប់បានទេគេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅដូចសត្វតិរច្ឆាននោះឡើយ។
13. រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯងហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួនអនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក
14. អ្នកទាំងនោះប្រៀបដូចជាកូនចៀមដែលយកទៅសម្លាប់។គង្វាលឃ្វាលហ្វូងចៀមយ៉ាងណាមច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេរូបកាយរបស់ពួកគេនឹងរលាយសូន្យហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
15. ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ព្រះអង្គនឹងយកខ្ញុំទៅ។ - សម្រាក