ទំនុក‌តម្កើង 49:1-11 Khmer Standard Version (KHSV)

1. ប្រជា‌ជន​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ត្រង‌ត្រាប់​ស្ដាប់!មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​ទាំង​មូល​អើយចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

2. គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំទាំង​អ្នក​មាន ទាំង​អ្នក​ក្រ!

3. ខ្ញុំ​នឹង​បរិយាយ​អំពី​គតិ‌បណ្ឌិត ខ្ញុំ​នឹង​សម្តែងចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។

4. ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នាទាំង​លេង​ពិណ​កំដរ​ផង។

5. នៅ​គ្រា​មាន​អាសន្នឬ​ពេល​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​សោះ​ឡើយ។

6. មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួនគេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។

7. ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​បាន​ឡើយហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះ‌ជាម្ចាស់ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ

8. ដ្បិត​តម្លៃ​លោះ​ជីវិត​របស់​មនុស្ស​ថ្លៃ​ណាស់គឺ​ទោះ​បី​ជា​គេ​ខំ​បង់​ថ្លៃ​យ៉ាង​ណា​ក៏​ដោយក៏​មិន​គ្រប់​ដែរ។

9. តើ​មនុស្ស​អាច​រស់​រហូតហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?

10. យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរគេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នាហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។

11. គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេនឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅលំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្សពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេតាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។

ទំនុក‌តម្កើង 49