1. ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុតនៅក្នុងបុរីព្រះជាម្ចាស់របស់យើងគឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
2. ភ្នំរបស់ព្រះជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីតគឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភពជាបុរីរបស់ព្រះមហាក្សត្រដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
3. នៅក្នុងបុរីនេះ គេទទួលស្គាល់ថាព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។