4. ព្រះអង្គបានជ្រើសរើសទឹកដីឲ្យយើងទុកជាមត៌កធ្វើឲ្យយើងខ្ពស់មុខក្រៃលែងគឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។ - សម្រាក
5. ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូនក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។
6. ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះជាម្ចាស់!ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង!
7. ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូលចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។
8. ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានាព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ*។
9. អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំដ្បិតអ្នកដឹកនាំផែនដីទាំងមូលស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។