8. ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ!
9. គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើសកលលោកទាំងមូលព្រះអង្គកាច់បំបាក់ធ្នូ និងលំពែងហើយដុតរទេះចំបាំងចោលអស់។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា«ចូរឈប់ច្បាំង ចូរដឹងថាយើងនេះហើយជាព្រះជាម្ចាស់យើងគ្រប់គ្រងលើប្រជាជាតិនានាហើយគ្រប់គ្រងលើផែនដីទាំងមូល»។
11. ព្រះអម្ចាស់នៃពិភពទាំងមូល*ទ្រង់គង់នៅជាមួយយើងព្រះរបស់លោកយ៉ាកុបជាជម្រកដ៏រឹងមាំសម្រាប់យើង។ - សម្រាក