1. ព្រះជាម្ចាស់ទ្រង់ជាជម្រកនិងជាបង្អែកដ៏រឹងមាំរបស់យើងនៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
2. ហេតុនេះហើយបានជាយើងមិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដីទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
3. ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោកបែកពពុះទឹកធ្វើឲ្យកក្រើកភ្នំនានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក
4. មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រពបុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
5. ព្រះជាម្ចាស់គង់នៅក្នុងបុរីហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
6. ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ផែនដីក៏រលាយអស់ទៅ
7. ព្រះអម្ចាស់នៃពិភពទាំងមូល*ទ្រង់គង់នៅជាមួយយើងព្រះរបស់លោកយ៉ាកុបជាជម្រកដ៏រឹងមាំសម្រាប់យើង។ - សម្រាក
8. ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែងនៅលើផែនដីនេះ!
9. គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើសកលលោកទាំងមូលព្រះអង្គកាច់បំបាក់ធ្នូ និងលំពែងហើយដុតរទេះចំបាំងចោលអស់។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា«ចូរឈប់ច្បាំង ចូរដឹងថាយើងនេះហើយជាព្រះជាម្ចាស់យើងគ្រប់គ្រងលើប្រជាជាតិនានាហើយគ្រប់គ្រងលើផែនដីទាំងមូល»។