ទំនុក‌តម្កើង 45:9-14 Khmer Standard Version (KHSV)

9. ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្ដេច​នគរ​នានាហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

10. ព្រះ‌អង្គ​ម្ចាស់​ក្សត្រី​អើយសុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ត្រនិង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌នាង​ទៀត​អី!

11. ដ្បិត​ព្រះ‌មហា‌ក្សត្រ​គាប់​ព្រះ‌ហឫទ័យនឹង​សម្ផស្ស​របស់​ព្រះ‌នាង​ខ្លាំង​ណាស់ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៅព្រះ‌អង្គ​ជា​ម្ចាស់​របស់​ព្រះ‌នាង​ហើយ។

12. ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយមក​ថ្វាយ​ព្រះ‌នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នាមក​ផ្គាប់‌ផ្គុន​ព្រះ‌នាង។

13. ព្រះ‌អង្គ​ម្ចាស់‌ក្សត្រី​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំងព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។

14. គេ​ដង្ហែ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រទាំង​គ្រង​ព្រះ‌ភូសា​ចំរុះ​ពណ៌និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយចូល​ទៅ​គាល់​ព្រះ‌រាជា​ផង។

ទំនុក‌តម្កើង 45