8. ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នាមានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គនៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
9. ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្ដេចនគរនានាហើយព្រះមហាក្សត្រិយានីទ្រង់គ្រឿងអលង្ការធ្វើពីមាសដ៏ល្អប្រណីតគង់នៅខាងស្ដាំព្រះអង្គ។
10. ព្រះអង្គម្ចាស់ក្សត្រីអើយសុំត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រនិងព្រះរាជវង្សរបស់ព្រះនាងទៀតអី!
11. ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ចូរក្រាបថ្វាយបង្គំព្រះអង្គទៅព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
12. ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយមកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។
13. ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំងព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។
14. គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រទាំងគ្រងព្រះភូសាចំរុះពណ៌និងមានពួកភីលៀងហែហមពីក្រោយចូលទៅគាល់ព្រះរាជាផង។
15. ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជាដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។
16. បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រព្រះអង្គបានឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។ព្រះអង្គនឹងតែងតាំងព្រះបុត្រារបស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។
17. ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាមរបស់ព្រះអង្គរហូតតទៅហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។