1. ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។សូមឲ្យសម្ដីខ្ញុំចាប់ចុងជួនដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
2. ក្នុងចំណោមបុរសទាំងអស់មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេព្រះអង្គមានសំនួនវោហារដ៏ពូកែហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។
3. ឱវីរបុរសដ៏មានឫទ្ធិអើយសូមពាក់ព្រះខ័នរាជ្យដ៏រុងរឿងនិងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
4. សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿងដើម្បីច្បាំងការពារសេចក្ដីពិតនិងសេចក្ដីសុចរិតទៀងត្រង់សូមទ្រង់ទទួលមហាជោគជ័យដោយព្រះបារមីរបស់ព្រះអង្គ។
5. សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវសូមឲ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។
6. បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌
7. ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិតទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេហេតុនេះហើយបានព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គហើយប្រទានឲ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ដោយចាក់ប្រេងអភិសេកព្រះអង្គ។
8. ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នាមានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គនៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។