ទំនុក‌តម្កើង 44:6-21 Khmer Standard Version (KHSV)

6. ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយហើយ​ដាវ​របស់​ទូលបង្គំក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។

7. មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យអស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។

8. ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើងសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើងព្រះ‌នាម​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច។ - សម្រាក

9. ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ​បង់​ចោលយើង​ខ្ញុំ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខព្រះ‌អង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ពរបស់​យើង​ខ្ញុំ​ទៀត​ទេ។

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយនៅ​មុខ​បច្ចា‌មិត្តហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិរបស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភ័ណ្ឌ។

11. ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយទៅ​តាម​ប្រទេស​នានា

12. ព្រះ‌អង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គយ៉ាង​ថោក​បំផុតគឺ​ព្រះ‌អង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។

13. ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេសជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញនាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។

14. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានាយក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើចពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ

15. ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់

16. នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំនាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។

17. ឱ​ព្រះ‌អម្ចាស់​អើយហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះ‌អង្គហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណងសម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ។

18. យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ទេហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ

19. មិន​គួរ​ណា​ព្រះ‌អង្គ​បំបរ‌បង់​ចោលយើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។

20. ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ

21. ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។

ទំនុក‌តម្កើង 44