5. ដោយសារព្រះអង្គយើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្តដោយសារព្រះនាមរបស់ព្រះអង្គយើងខ្ញុំបានបង្ក្រាបអស់អ្នកដែលប្រឆាំងនឹងយើងខ្ញុំ
6. ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយហើយដាវរបស់ទូលបង្គំក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
7. មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
8. ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។ - សម្រាក
9. ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខព្រះអង្គមិនយាងទៅជាមួយកងទ័ពរបស់យើងខ្ញុំទៀតទេ។
10. ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយនៅមុខបច្ចាមិត្តហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
11. ព្រះអង្គប្រគល់យើងខ្ញុំទៅឲ្យខ្មាំងសត្រូវត្របាក់លេបដូចហ្វូងសត្វព្រះអង្គធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅតាមប្រទេសនានា
12. ព្រះអង្គបានលក់ប្រជារាស្ត្ររបស់ព្រះអង្គយ៉ាងថោកបំផុតគឺព្រះអង្គពុំបានចំណេញអ្វីឡើយ។
13. ព្រះអង្គបានបណ្ដោយឲ្យប្រទេសជិតខាងមើលងាយយើងខ្ញុំប្រជាជាតិដែលនៅជុំវិញនាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
14. ព្រះអង្គបានធ្វើឲ្យប្រជាជាតិនានាយករឿងយើងខ្ញុំទុកជាការលេងសើចពួកគេនាំគ្នាងក់ក្បាលចំអកដាក់យើងខ្ញុំ
15. ទូលបង្គំតែងតែបាក់មុខជារៀងរាល់ថ្ងៃហើយទូលបង្គំអាម៉ាស់មុខណាស់
16. នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំនាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
17. ឱព្រះអម្ចាស់អើយហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណងសម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។
18. យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេហើយយើងខ្ញុំក៏ពុំបានឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គដែរ