5. ដោយសារព្រះអង្គយើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្តដោយសារព្រះនាមរបស់ព្រះអង្គយើងខ្ញុំបានបង្ក្រាបអស់អ្នកដែលប្រឆាំងនឹងយើងខ្ញុំ
6. ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយហើយដាវរបស់ទូលបង្គំក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
7. មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
8. ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។ - សម្រាក
9. ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខព្រះអង្គមិនយាងទៅជាមួយកងទ័ពរបស់យើងខ្ញុំទៀតទេ។
10. ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយនៅមុខបច្ចាមិត្តហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។