20. ប្រសិនបើយើងខ្ញុំបំភ្លេចព្រះនាមព្រះនៃយើងខ្ញុំប្រសិនបើយើងខ្ញុំបែរទៅទូលអង្វរព្រះណាមួយផ្សេងទៀតនោះ
21. ព្រះជាម្ចាស់មុខតែជ្រាបជាមិនខានដ្បិតព្រះអង្គឈ្វេងយល់អ្វីៗដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
22. ព្រោះតែព្រះអង្គគេប្រហារជីវិតយើងខ្ញុំគ្រប់ពេលវេលាហើយគេចាត់ទុកយើងខ្ញុំដូចជាចៀមដែលត្រូវយកទៅសម្លាប់។
23. ព្រះអម្ចាស់អើយហេតុអ្វីបានជាព្រះអង្គនៅផ្ទំលក់ដូច្នេះ?សូមក្រោកឡើង!សូមតើនឡើងកុំបោះបង់ចោលយើងខ្ញុំរហូតតទៅឡើយ។
24. ហេតុអ្វីបានជាព្រះអង្គពួនមិនទតមើលមកយើងខ្ញុំដូច្នេះ?ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
25. ដ្បិតគេជាន់ឈ្លីយើងខ្ញុំក្នុងធូលីដីយើងខ្ញុំបរាជ័យផ្កាប់មុខនៅនឹងដី។
26. សូមក្រោកឡើង សូមជួយសង្គ្រោះយើងខ្ញុំផង!ដោយព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំសូមរំដោះយើងខ្ញុំផង។