1. ឱព្រះជាម្ចាស់អើយដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យយើងខ្ញុំបានឮផ្ទាល់នឹងត្រចៀកនូវស្នាព្រះហស្ដទាំងប៉ុន្មានដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោកគឺតាំងពីយូរអង្វែងណាស់មកហើយ។
2. ដោយសារព្រះបារមីរបស់ព្រះអង្គព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីស្រុករបស់ខ្លួនហើយយកប្រជារាស្ត្ររបស់ព្រះអង្គឲ្យមកនៅជំនួស។ព្រះអង្គបានធ្វើទោសសាសន៍ទាំងនោះដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គពង្រីកទឹកដី។
3. ប្រជារាស្ត្ររបស់ព្រះអង្គពុំបានចាប់យកទឹកដីនេះដោយសារអាវុធរបស់ខ្លួនឡើយហើយគេក៏ពុំបានយកជ័យជំនះដោយសារកម្លាំងរបស់ខ្លួនដែរគឺគេទទួលជ័យជំនះដោយសារឫទ្ធានុភាពនិងព្រះចេស្ដារបស់ព្រះអង្គព្រោះព្រះអង្គស្រឡាញ់ហើយគាប់ព្រះហឫទ័យនឹងពួកគេ។
4. ឱព្រះជាម្ចាស់អើយព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ!មានតែព្រះអង្គទេដែលប្រទានជ័យជំនះដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
5. ដោយសារព្រះអង្គយើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្តដោយសារព្រះនាមរបស់ព្រះអង្គយើងខ្ញុំបានបង្ក្រាបអស់អ្នកដែលប្រឆាំងនឹងយើងខ្ញុំ
6. ដ្បិតទូលបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូលបង្គំឡើយហើយដាវរបស់ទូលបង្គំក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។
7. មានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់។
8. ឱព្រះជាម្ចាស់អើយ យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃហើយយើងខ្ញុំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គអស់កល្បជានិច្ច។ - សម្រាក
9. ក៏ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់មុខព្រះអង្គមិនយាងទៅជាមួយកងទ័ពរបស់យើងខ្ញុំទៀតទេ។
10. ព្រះអង្គបានធ្វើឲ្យយើងដកទ័ពថយនៅមុខបច្ចាមិត្តហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។