ទំនុក‌តម្កើង 42:9-11 Khmer Standard Version (KHSV)

9. ខ្ញុំ​ទូល​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថាហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​ទូលបង្គំ?ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាកហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?

10. ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយគេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេលគ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។

11. ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វីចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀតព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ខ្ញុំ។

ទំនុក‌តម្កើង 42