5. ខ្ញុំនិយាយមកខ្លួនឯងថា:«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វីចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀតព្រះអង្គសង្គ្រោះខ្ញុំ។
6. ព្រះនៃទូលបង្គំអើយទូលបង្គំស្រយុតចិត្តជាខ្លាំងហេតុនេះហើយបានជាទូលបង្គំនឹកឃើញព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះគឺភូមិភាគទន្លេយ័រដាន់ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7. ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ធ្លាក់មកលើទូលបង្គំដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំលាន់ឮគគ្រឹកគគ្រេង។
8. នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គបទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះព្រះជាម្ចាស់នៃជីវិតខ្ញុំ។
9. ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថាហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាកហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
10. ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយគេចេះតែពោលមកទូលបង្គំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
11. ខ្ញុំនិយាយមកខ្លួនឯងថា«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វីចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀតព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។