1. មានសុភមង្គលហើយអ្នកដែលយកចិត្តទុកដាក់នឹងមនុស្សកំសត់ទុគ៌ត!ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងជួយអ្នកនោះជាមិនខាន។
2. ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេហើយអ្នកនោះមានសុភមង្គលនៅលើផែនដីព្រះអង្គនឹងមិនបណ្ដោយឲ្យគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
3. ព្រះអម្ចាស់បីបាច់ថែរក្សាគេនៅពេលគេឈឺធ្ងន់ក្រោកពុំរួចហើយព្រះអង្គប្រោសគេឲ្យមានសុខភាពល្អឡើងវិញ។
4. ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំសូមប្រោសទូលបង្គំឲ្យជាឡើងវិញផងដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។