12. មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំកំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំធ្វើឲ្យទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញកំហុសទូលបង្គំមានចំនួនច្រើនជាងសរសៃសក់របស់ទូលបង្គំទៅទៀតទូលបង្គំលែងមានកម្លាំងប្រឈមមុខទៀតហើយ។
13. ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយសូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
14. សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា!សូមឲ្យអស់អ្នកដែលសប្បាយចិត្តនឹងទុក្ខវេទនារបស់ទូលបង្គំត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
15. សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំត្រូវបរាជ័យ ទាំងអាប់កិត្តិយស
16. រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញសូមឲ្យគេបានសប្បាយរីករាយរួមជាមួយព្រះអង្គ!សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះរបស់ព្រះអង្គ ថ្លែងឥតឈប់ឈរថា«សូមលើកតម្កើងព្រះអម្ចាស់!»។
17. ទូលបង្គំជាមនុស្សកំសត់ទុគ៌តតែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំឱព្រះនៃទូលបង្គំអើយសូមយាងមកកុំបង្អង់ឡើយ!