4. បើអ្នករាល់គ្នាច្រឡោតខឹងមិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយតែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក
5. ចូរថ្វាយយញ្ញបូជាដ៏សុចរិតហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។
6. មនុស្សជាច្រើនពោលថា:តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
7. ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវនិងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
8. ពេលទូលបង្គំចូលដំណេកនោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាមឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅដោយសុខដុមរមនា។