ទំនុក‌តម្កើង 4:1-3 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ឲ្យ​ទូលបង្គំ​អើយពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះ‌អង្គសូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ។សូម​អាណិត​មេត្តា​ទូលបង្គំសូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។

2. មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយតើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំដល់​កាល​ណា​ទៀត?តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ដោយ​ឥត​បាន​ការនិង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក

3. ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ​ត្រង់ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជា‌និច្ច។

ទំនុក‌តម្កើង 4