9. ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
10. សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!ដ្បិតទូលបង្គំស្ទើរតែស្លាប់ដោយព្រះអង្គវាយទូលបង្គំ។
11. ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ដែលបានធ្វើខុសព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ពិតមែនហើយ ជីវិតមនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
12. ឱព្រះអម្ចាស់អើយសូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំសូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផងសូមកុំព្រងើយកន្តើយនឹងទំនួញយំសោករបស់ទូលបង្គំឡើយដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្នជាមួយព្រះអង្គដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
13. សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិចមុននឹងទូលបង្គំលាចាកលោកនេះរលាយសូន្យបាត់ទៅ។