1. ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះអំពើដែលខ្ញុំប្រព្រឹត្តក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
2. ខ្ញុំបិទមាត់នៅស្ងៀមគឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
3. ខ្ញុំក្ដៅជាខ្លាំងហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួនរហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:
4. ឱព្រះអម្ចាស់អើយសូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយនៃជីវិតរបស់ទូលបង្គំផងតើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀតតើជីវិតទូលបង្គំផុយដល់កម្រិតណា?
5. ព្រះអង្គបានបង្កើតជីវិតទូលបង្គំមកដូចទឹកដក់លើស្លឹកឈូកគឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គពិតមែនហើយ ជីវិតរបស់មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
6. ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូចជាស្រមោល អ្វីៗដែលគេខិតខំធ្វើសុទ្ធតែឥតបានការគេប្រមូលទ្រព្យសម្បត្តិទុកតែគេពុំដឹងថាទ្រព្យសម្បត្តិនោះនឹងបានទៅលើនរណាឡើយ។