29. មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌កហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
30. មនុស្សសុចរិតតែងតែស្រដីចេញមកនូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ហើយអណ្ដាតរបស់គេគ្រលាស់ចេញមកនូវអ្វីដែលត្រឹមត្រូវ
31. ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្តរបស់គេ ហើយគេនឹងមិនឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គឡើយ។
32. មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយរកមធ្យោបាយចាំសម្លាប់គេផង។
33. ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិតឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34. ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមត៌កហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាល់ចោល។
35. ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
36. ក្រោយមក គេរលាយបាត់សូន្យទៅខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។
37. ចូរសង្កេតមើលមនុស្សទៀងត្រង់ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខតែងតែមានអនាគតរុងរឿងជានិច្ច។
38. រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅហើយមនុស្សទមិឡ នឹងគ្មានអនាគតភ្លឺស្វាងសោះឡើយ។
39. ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិតហើយព្រះអង្គជាកំពែងការពារគេនៅគ្រាមានអាសន្ន។
40. ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេមកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។