2. ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័សដូចស្មៅដែលតែងតែក្រៀមស្វិតនិងដូចផ្កាដែលតែងតែស្រពោននោះដែរ។
3. ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អនោះអ្នកនឹងរស់នៅក្នុងស្រុកនេះយ៉ាងសុខក្សេមក្សាន្ត។
4. ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗដែលអ្នកប្រាថ្នាចង់បាន។
5. ចូរផ្ញើវាសនារបស់អ្នកទៅក្នុងព្រះហស្ដរបស់ព្រះអង្គចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
6. ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សទៀងត្រង់ដូចពន្លឺនៅពេលថ្ងៃត្រង់។
7. ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ហើយទុកចិត្តលើព្រះអង្គទៅមិនត្រូវចងកំហឹងនឹងអ្នកដែលបានចម្រុងចម្រើននោះឡើយហើយក៏មិនត្រូវចងកំហឹងនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
8. ចូររំងាប់កំហឹង និងលះបង់ចិត្តក្ដៅក្រហាយនោះចោលទៅកុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់។
9. ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមត៌ក។
10. នៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយ!ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែរ។
11. រីឯមនុស្សទន់ទាបវិញគេនឹងទទួលទឹកដីជាមត៌កហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12. មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13. ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
14. មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌តនិងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
15. ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះបេះដូងរបស់ខ្លួនឯងហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
16. ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិតប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់មនុស្សអាក្រក់
17. ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិតតែព្រះអង្គនឹងបំបាក់កម្លាំងរបស់មនុស្សអាក្រក់វិញ។
18. ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់នឹងជីវិតរបស់មនុស្សឥតសៅហ្មងព្រះអង្គនឹងថែរក្សាទឹកដីរបស់គេឲ្យបានគង់វង្សរហូតតទៅ។
19. នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយហើយនៅគ្រាមានទុរ្ភិក្សគេនឹងបានបរិភោគឆ្អែត។