1. មិនត្រូវចងកំហឹងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយក៏កុំច្រណែននឹងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
2. ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័សដូចស្មៅដែលតែងតែក្រៀមស្វិតនិងដូចផ្កាដែលតែងតែស្រពោននោះដែរ។
3. ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អនោះអ្នកនឹងរស់នៅក្នុងស្រុកនេះយ៉ាងសុខក្សេមក្សាន្ត។