6. ព្រះហឫទ័យសុចរិតរបស់ព្រះអង្គមានកំពស់ដូចភ្នំដ៏ខ្ពស់បំផុតព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ឱព្រះអម្ចាស់អើយព្រះអង្គសង្គ្រោះទាំងមនុស្សលោកទាំងសត្វតិរច្ឆាន!។
7. ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ មានតម្លៃដ៏លើសលប់បំផុត!មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា។
8. ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឲ្យមនុស្សលោកនៅក្នុងព្រះដំណាក់របស់ព្រះអង្គហើយព្រះអង្គប្រទានឲ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
9. ដ្បិតព្រះអង្គជាប្រភពនៃជីវិតហើយយើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។
10. សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀតហើយសម្តែងព្រះហឫទ័យសុចរិតចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
11. សូមកុំឲ្យមនុស្សព្រហើនកោងកាចមកវាយប្រហារទូលបង្គំបានឡើយហើយក៏កុំឲ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ!
12. មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ ពួកគេត្រូវដួលហើយងើបឡើងវិញពុំរួចឡើយ។