1. ខ្ញុំនឹកឃើញពាក្យរបស់ជនពាលដែលនិយាយក្នុងពេលបះបោរថាមិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ។
2. គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេករហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុសគួរឲ្យស្អប់នោះឡើយ។
3. គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
4. សូម្បីតែនៅពេលដេកក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរគេមានះដើរនៅក្នុងផ្លូវមិនល្អគឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
5. ឱព្រះអម្ចាស់អើយ!ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
6. ព្រះហឫទ័យសុចរិតរបស់ព្រះអង្គមានកំពស់ដូចភ្នំដ៏ខ្ពស់បំផុតព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។ឱព្រះអម្ចាស់អើយព្រះអង្គសង្គ្រោះទាំងមនុស្សលោកទាំងសត្វតិរច្ឆាន!។
7. ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ មានតម្លៃដ៏លើសលប់បំផុត!មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា។
8. ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឲ្យមនុស្សលោកនៅក្នុងព្រះដំណាក់របស់ព្រះអង្គហើយព្រះអង្គប្រទានឲ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។