6. នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេសូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុងនិងរអិលទៀតផង!។
7. អ្នកទាំងនោះបានដាក់អន្ទាក់ដើម្បីទាក់ទូលបង្គំហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុអ្វីឡើយ។
8. សូមឲ្យពួកគេត្រូវអន្តរាយដោយមិនបានដឹងជាមុនសូមឲ្យពួកគេជាប់អន្ទាក់ដែលខ្លួនបានបង្កប់ទុកសូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះហើយវិនាសអន្តរាយទៅ!។
9. ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំងចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើទូលបង្គំមានអំណរសប្បាយមកពីព្រះអង្គសង្គ្រោះទូលបង្គំ។
10. ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយគ្មាននរណាដូចព្រះអង្គឡើយព្រះអង្គបានរំដោះអ្នកទន់ខ្សោយឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែព្រះអង្គរំដោះជនកំសត់ទុគ៌តឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
11. មានសាក្សីក្លែងក្លាយជាច្រើននាំគ្នាប្រឆាំងនឹងទូលបង្គំគេបានចោទសួរទូលបង្គំអំពីកិច្ចការដែលទូលបង្គំពុំបានដឹងទាល់តែសោះ។
12. គេបានធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេទូលបង្គំនៅឯកោម្នាក់ឯង។
13. ពេលពួកគេឈឺ ទូលបង្គំបានជួយរំលែកទុក្ខទូលបង្គំបន្ទាបខ្លួន ទាំងតមអាហារហើយទូលបង្គំទូលអង្វរឲ្យគេឥតឈប់ឈរ។
14. ទូលបង្គំប្រព្រឹត្តចំពោះពួកគេដូចប្រព្រឹត្តចំពោះមិត្តភក្ដិ និងបងប្អូនទូលបង្គំព្រួយចិត្តសោកសង្រេងដូចកាន់ទុក្ខនៅពេលម្ដាយស្លាប់។
15. ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាកគេបែរជានាំគ្នាសើចសប្បាយគេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់បានវាយទូលបង្គំ និងហែកហួរទូលបង្គំឥតឈប់ឡើយ។
16. ពួកគេចូលដៃជាមួយមនុស្សពាលដែលនៅជុំវិញទូលបង្គំហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
17. ព្រះអម្ចាស់អើយ!តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេសូមការពារជីវិតទូលបង្គំឲ្យរួចពីពួកសិង្ហទាំងនោះផង។
18. ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជនដ៏ច្រើន។
19. សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួនជាសត្រូវនឹងទូលបង្គំ បានអរសប្បាយព្រោះតែទូលបង្គំចាញ់សូមកុំបណ្តោយឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុផលពេបជ្រាយដាក់ទូលបង្គំឡើយ។
20. ពួកគេមិនចេះនិយាយដោយសម្រួលទេផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗមួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
21. ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំគេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា!យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។