ទំនុក‌តម្កើង 35:6-15 Khmer Standard Version (KHSV)

6. នៅ​ពេល​ទេវតា​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេសូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុងនិង​រអិល​ទៀត​ផង!។

7. អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ដើម្បី​ទាក់​ទូលបង្គំហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។

8. សូម​ឲ្យ​ពួក​គេ​ត្រូវ​អន្តរាយដោយ​មិន​បាន​ដឹង​ជា​មុនសូម​ឲ្យ​ពួក​គេ​ជាប់​អន្ទាក់ដែល​ខ្លួន​បាន​បង្កប់​ទុកសូម​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះហើយ​វិនាស​អន្តរាយ​ទៅ!។

9. ពេល​នោះ ទូលបង្គំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំងចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើទូលបង្គំ​មាន​អំណរ​សប្បាយមក​ពី​ព្រះ‌អង្គ​សង្គ្រោះ​ទូលបង្គំ។

10. ទូលបង្គំ​នឹង​ទូល​ព្រះ‌អង្គ​យ៉ាង​ស្មោះអស់​ពី​ដួង​ចិត្ត​ថា: ព្រះ‌អម្ចាស់​អើយគ្មាន​នរណា​ដូច​ព្រះ‌អង្គ​ឡើយព្រះ‌អង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែព្រះ‌អង្គ​រំដោះ​ជន​កំសត់​ទុគ៌ត​ឲ្យ​រួច​ផុតពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់‌សង្កិន។

11. មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើននាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំគេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។

12. គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នងនឹង​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេទូលបង្គំ​នៅ​ឯកោ​ម្នាក់​ឯង។

13. ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារហើយ​ទូលបង្គំ​ទូល‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។

14. ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង‌ប្អូនទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេងដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

15. ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាកគេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយគេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំឥត​ឈប់​ឡើយ។

ទំនុក‌តម្កើង 35