21. ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំគេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា!យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។
22. ឱព្រះអម្ចាស់អើយព្រះអង្គទតឃើញស្រាប់ហើយសូមកុំនៅស្ងៀមព្រះអម្ចាស់អើយសូមកុំបោះបង់ចោលទូលបង្គំឡើយ!
23. ឱព្រះនៃទូលបង្គំឱព្រះអម្ចាស់នៃទូលបង្គំអើយសូមក្រោកឡើង! សូមទ្រង់តើនឡើងរកយុត្តិធម៌ឲ្យទូលបង្គំសូមកាន់ក្ដីខាងទូលបង្គំផង!។
24. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយព្រះអង្គសុចរិតសូមរកយុត្តិធម៌ឲ្យទូលបង្គំផងកុំបណ្តោយឲ្យពួកគេបានសប្បាយព្រោះទូលបង្គំចាញ់នោះឡើយ។
25. សូមកុំឲ្យគេពោលក្នុងចិត្តថា«យើងមានប្រៀបលើវាហើយ!»សូមកុំឲ្យគេពោលថា«យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
26. សូមឲ្យពួកអ្នកដែលអរសប្បាយនៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ហើយបាក់មុខទាំងអស់គ្នា!សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។