15. ផ្ទុយទៅវិញ ពេលទូលបង្គំមានទុក្ខលំបាកគេបែរជានាំគ្នាសើចសប្បាយគេឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំហើយអ្នកដទៃដែលទូលបង្គំពុំស្គាល់បានវាយទូលបង្គំ និងហែកហួរទូលបង្គំឥតឈប់ឡើយ។
16. ពួកគេចូលដៃជាមួយមនុស្សពាលដែលនៅជុំវិញទូលបង្គំហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
17. ព្រះអម្ចាស់អើយ!តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?សូមរំដោះទូលបង្គំឲ្យរួចពីក្រញាំរបស់ពួកគេសូមការពារជីវិតទូលបង្គំឲ្យរួចពីពួកសិង្ហទាំងនោះផង។
18. ទូលបង្គំនឹងអរព្រះគុណព្រះអង្គនៅក្នុងអង្គប្រជុំធំទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជនដ៏ច្រើន។
19. សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួនជាសត្រូវនឹងទូលបង្គំ បានអរសប្បាយព្រោះតែទូលបង្គំចាញ់សូមកុំបណ្តោយឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុផលពេបជ្រាយដាក់ទូលបង្គំឡើយ។
20. ពួកគេមិនចេះនិយាយដោយសម្រួលទេផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗមួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
21. ពួកគេពោលពាក្យចោទប្រកាន់ទូលបង្គំគេស្រែកចំអកឲ្យទូលបង្គំថា «ហា៎ ហ៎ា!យើងឃើញអ្នកឯងធ្វើអាក្រក់ហើយ!»។