7. ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
8. ចូរពិសោធមើលដោយខ្លួនឯងចុះដើម្បីឲ្យដឹងថាព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសដ៏លើសលប់!អ្នកណាពឹងផ្អែកលើព្រះអង្គអ្នកនោះមានសុភមង្គលហើយ!។
9. អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយចូរគោរពកោតខ្លាចព្រះអម្ចាស់ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គនឹងមិនខ្វះអ្វីឡើយ។
10. អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លានខ្វះខាតចំណីបរិភោគតែអស់អ្នកដែលស្វែងរកព្រះអម្ចាស់នឹងមិនខ្វះអ្វីសោះឡើយ។
11. កូនចៅអើយ ចូរនាំគ្នាមកហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នកឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
12. តើមាននរណាចង់បានអាយុវែងនិងរស់នៅប្រកបដោយសុភមង្គលឬទេ?
13. បើចង់បាន ត្រូវតែចេះទប់អណ្ដាតកុំពោលពាក្យអាក្រក់និងចៀសវាងនិយាយបោកបញ្ឆោត!។
14. ចូរងាកចេញពីអំពើអាក្រក់ហើយប្រព្រឹត្តអំពើល្អវិញចូរខិតខំស្វែងរកសេចក្ដីសុខសាន្តយ៉ាងអស់ពីចិត្ត។
15. ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិតហើយទ្រង់យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
16. ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ពេលពួកគេស្លាប់ទៅគ្មាននរណានឹកដល់ពួកគេទៀតទេ។
17. ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេហើយព្រះអង្គរំដោះគេឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
18. ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្តហើយព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
19. មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើនប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
20. ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្តគឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។