14. ចូរងាកចេញពីអំពើអាក្រក់ហើយប្រព្រឹត្តអំពើល្អវិញចូរខិតខំស្វែងរកសេចក្ដីសុខសាន្តយ៉ាងអស់ពីចិត្ត។
15. ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិតហើយទ្រង់យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
16. ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ពេលពួកគេស្លាប់ទៅគ្មាននរណានឹកដល់ពួកគេទៀតទេ។
17. ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេហើយព្រះអង្គរំដោះគេឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
18. ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្តហើយព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
19. មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើនប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
20. ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្តគឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
21. អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាលហើយអ្នកដែលស្អប់មនុស្សសុចរិតតែងតែទទួលទោសជានិច្ច។
22. ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គតែងតែរួចផុតពីទុក្ខទោស។