1. ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់គ្រប់ពេលវេលាខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
2. ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ!ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ហើយមានអំណរសប្បាយឡើង!។
3. សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង!យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។
4. ខ្ញុំបានអង្វរព្រះអម្ចាស់ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាចទាំងអម្បាលម៉ាន។
5. អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គអ្នកនោះនឹងបានពោរពេញទៅដោយអំណរហើយនឹងមិនខកចិត្តសោះឡើយ។
6. មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេហើយសង្គ្រោះគេឲ្យរួចផុតពីគ្រោះកាចទាំងប៉ុន្មានផង។
7. ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
8. ចូរពិសោធមើលដោយខ្លួនឯងចុះដើម្បីឲ្យដឹងថាព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសដ៏លើសលប់!អ្នកណាពឹងផ្អែកលើព្រះអង្គអ្នកនោះមានសុភមង្គលហើយ!។
9. អ្នករាល់គ្នាដែលជាប្រជារាស្ត្រព្រះអង្គអើយចូរគោរពកោតខ្លាចព្រះអម្ចាស់ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គនឹងមិនខ្វះអ្វីឡើយ។
10. អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លានខ្វះខាតចំណីបរិភោគតែអស់អ្នកដែលស្វែងរកព្រះអម្ចាស់នឹងមិនខ្វះអ្វីសោះឡើយ។
11. កូនចៅអើយ ចូរនាំគ្នាមកហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នកឲ្យស្គាល់អំពីការគោរពកោតខ្លាចព្រះអម្ចាស់។
12. តើមាននរណាចង់បានអាយុវែងនិងរស់នៅប្រកបដោយសុភមង្គលឬទេ?
13. បើចង់បាន ត្រូវតែចេះទប់អណ្ដាតកុំពោលពាក្យអាក្រក់និងចៀសវាងនិយាយបោកបញ្ឆោត!។
14. ចូរងាកចេញពីអំពើអាក្រក់ហើយប្រព្រឹត្តអំពើល្អវិញចូរខិតខំស្វែងរកសេចក្ដីសុខសាន្តយ៉ាងអស់ពីចិត្ត។
15. ព្រះអម្ចាស់តែងរំពៃមើលមនុស្សសុចរិតហើយទ្រង់យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេជានិច្ច។
16. ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ពេលពួកគេស្លាប់ទៅគ្មាននរណានឹកដល់ពួកគេទៀតទេ។