4. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់ហើយព្រះអង្គតែងប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។
5. ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិតព្រមទាំងសេចក្ដីទៀងត្រង់ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
6. ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
7. ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រមកផ្ដុំគ្នានៅកន្លែងតែមួយព្រះអង្គបានបង្ឃាំងមហាសមុទ្រឲ្យនៅមួយកន្លែង។
8. ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់!ចូរឲ្យមនុស្សទាំងអស់នៅលើផែនដីញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
9. ដ្បិតអ្វីៗទាំងអស់កើតមានដោយសារព្រះបន្ទូលរបស់ព្រះអង្គព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះមែន។
10. ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា!ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។
11. រីឯផែនការរបស់ព្រះអង្គវិញនៅស្ថិតស្ថេររហូតតទៅហើយគម្រោងការរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។
12. មានសុភមង្គលហើយ ប្រជាជាតិណាដែលគោរពបម្រើព្រះអម្ចាស់ ទុកជាព្រះរបស់ខ្លួន!មានសុភមង្គលហើយប្រជាជនណាដែលព្រះអង្គបានជ្រើសរើសទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់!។
13. ព្រះអម្ចាស់ទតមើលពីស្ថានបរមសុខព្រះអង្គឃើញមនុស្សលោកទាំងអស់