ទំនុក‌តម្កើង 33:13-20 Khmer Standard Version (KHSV)

13. ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់

14. ហើយ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គព្រះ‌អង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ដែល​រស់​នៅ​លើ​ផែនដី

15. គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើតចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នាហើយ​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។

16. ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជំនះ​បានដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។

17. សេះ​ចំបាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជំនះ​បាន​ឡើយហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

18. ព្រះ‌អម្ចាស់​តាម​ថែ‌រក្សាអស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គគឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

19. ព្រះ‌អង្គ​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។

20. យើង​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង

ទំនុក‌តម្កើង 33