ទំនុក‌តម្កើង 33:1-6 Khmer Standard Version (KHSV)

1. មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នាអបអរ​លើក​តម្កើង​ព្រះ‌អម្ចាស់!មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះដែល​អាច​កោត​សរសើរ​ព្រះ‌អង្គ។

2. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អង្គទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។

3. ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អង្គ!ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ព្រះ‌អង្គ

4. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ទៀង​ត្រង់ហើយ​ព្រះ‌អង្គ​តែង​ប្រព្រឹត្ត​តាមព្រះ‌បន្ទូល​សន្យា​ជា‌និច្ច។

5. ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិតព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់ផែនដី​ទាំង​មូល​សម្តែង​អំពី​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

6. ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូលរបស់​ព្រះ‌អម្ចាស់ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើងដោយ‌សារ​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ដែរ។

ទំនុក‌តម្កើង 33