1. មនុស្សសុចរិតអើយ ចូរនាំគ្នាអបអរលើកតម្កើងព្រះអម្ចាស់!មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះដែលអាចកោតសរសើរព្រះអង្គ។
2. ចូរលើកតម្កើងព្រះអម្ចាស់ ដោយសំឡេងពិណចូរស្មូត្រទំនុកតម្កើងព្រះអង្គទាំងលេងចាប៉ីខ្សែដប់កំដរផង។
3. ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!ចូរប្រគំតន្ត្រីយ៉ាងពីរោះក្នុងពេលស្រែកអបអរសាទរព្រះអង្គ
4. ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់ហើយព្រះអង្គតែងប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។
5. ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិតព្រមទាំងសេចក្ដីទៀងត្រង់ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។
6. ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
7. ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រមកផ្ដុំគ្នានៅកន្លែងតែមួយព្រះអង្គបានបង្ឃាំងមហាសមុទ្រឲ្យនៅមួយកន្លែង។
8. ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់!ចូរឲ្យមនុស្សទាំងអស់នៅលើផែនដីញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
9. ដ្បិតអ្វីៗទាំងអស់កើតមានដោយសារព្រះបន្ទូលរបស់ព្រះអង្គព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះមែន។
10. ព្រះអម្ចាស់រំលំផែនការរបស់ប្រជាជាតិនានា!ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។
11. រីឯផែនការរបស់ព្រះអង្គវិញនៅស្ថិតស្ថេររហូតតទៅហើយគម្រោងការរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។