7. ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្នព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេងច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក
8. ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងនឹងប្រៀនប្រដៅណែនាំអ្នកឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរយើងនឹងជួយឲ្យយោបល់អ្នកព្រមទាំងមើលថែទាំអ្នកផង។
9. មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយគេដាក់ដែកបង្ខាំ និងចងបង្ហៀរដើម្បីញាក់វាឲ្យចុះចូល»។
10. មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាងប៉ុន្តែ ព្រះអម្ចាស់តែងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។
11. មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់!អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយចូរស្រែកហ៊ោដោយអំណរចុះ!។