1. មានសុភមង្គលហើយអស់អ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប!
2. មានសុភមង្គលហើយអស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោសហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
3. ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះទូលបង្គំកាន់តែរីងរៃទៅៗទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ
4. ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់កម្លាំងទូលបង្គំខ្សោះល្វើយដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
5. ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គទូលបង្គំមិនបានលាក់លៀមកំហុសរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា«ខ្ញុំនឹងទទួលសារភាពអំពើបាបរបស់ខ្ញុំចំពោះព្រះអម្ចាស់!»ព្រះអង្គក៏លើកលែងទោសទូលបង្គំឲ្យរួចពីបាប។ - សម្រាក
6. ហេតុនេះហើយបានជាអ្នកគោរពប្រណិប័តន៍ព្រះអង្គតែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ!ទោះបីមានទុក្ខកង្វល់ប្រៀបដូចទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
7. ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្នព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេងច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក
8. ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងនឹងប្រៀនប្រដៅណែនាំអ្នកឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរយើងនឹងជួយឲ្យយោបល់អ្នកព្រមទាំងមើលថែទាំអ្នកផង។