ទំនុក‌តម្កើង 31:22-24 Khmer Standard Version (KHSV)

22. ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថាព្រះ‌អង្គ​បាន​បណ្តេញ​ទូលបង្គំចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ហើយប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះ‌អង្គទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។

23. អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយចូរ​ស្រឡាញ់​ព្រះ‌អង្គ! ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿតែ​ព្រះ‌អង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹងដល់​មនុស្ស​ព្រហើន។

24. អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​អើយចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។

ទំនុក‌តម្កើង 31