16. សូមបែរព្រះភ័ក្ត្រទតមកអ្នកបម្រើរបស់ព្រះអង្គសូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យដ៏ស្មោះត្រង់របស់ព្រះអង្គ!
17. ឱព្រះអម្ចាស់អើយទូលបង្គំអង្វររកព្រះអង្គ!សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយតែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញគឺឲ្យពួកគេបិទមាត់ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
18. សូមឲ្យមនុស្សដែលតែងតែនិយាយកុហក ក្លាយទៅជា គគឺពួកដែលនិយាយយ៉ាងព្រហើនប្រឆាំងនឹងមនុស្សសុចរិតដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។
19. ឱព្រះអម្ចាស់អើយ!ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គល្អវិសេសវិសាលណាស់!ព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គមនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
20. ព្រះអង្គលាក់គេនៅក្បែរព្រះអង្គឲ្យរួចផុតពីឧបាយកលរបស់មនុស្សគឺឲ្យគេជ្រកនៅក្នុងព្រះពន្លាឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។