12. គ្មាននរណានឹកនាពីទូលបង្គំទៀតទេទូលបង្គំប្រៀបបីដូចមនុស្សស្លាប់និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។
13. ទូលបង្គំបានឮមនុស្សជាច្រើនពោលពាក្យមួលបង្កាច់មនុស្សម្នានៅជុំវិញទូលបង្គំបានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។គេលើកគ្នាប្រឆាំងនឹងទូលបង្គំព្រមទាំងឃុបឃិតគ្នាបម្រុងនឹងដកជីវិតទូលបង្គំផង។
14. ឱព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ!ទូលបង្គំពោលថាព្រះអង្គពិតជាព្រះរបស់ទូលបង្គំ។
15. អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គសូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ!
16. សូមបែរព្រះភ័ក្ត្រទតមកអ្នកបម្រើរបស់ព្រះអង្គសូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យដ៏ស្មោះត្រង់របស់ព្រះអង្គ!
17. ឱព្រះអម្ចាស់អើយទូលបង្គំអង្វររកព្រះអង្គ!សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយតែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញគឺឲ្យពួកគេបិទមាត់ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
18. សូមឲ្យមនុស្សដែលតែងតែនិយាយកុហក ក្លាយទៅជា គគឺពួកដែលនិយាយយ៉ាងព្រហើនប្រឆាំងនឹងមនុស្សសុចរិតដោយអួតបំប៉ោង និងប្រមាថមាក់ងាយ!។