1. ឱព្រះអម្ចាស់អើយទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គសូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ!ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។
2. សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំសូមមករំដោះទូលបង្គំជាប្រញាប់!សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំហើយសង្គ្រោះទូលបង្គំផង!។
3. ដ្បិតព្រះអង្គជាសិលា និងជាកំពែងការពារទូលបង្គំសូមដឹកដៃនាំផ្លូវទូលបង្គំដោយយល់ដល់ព្រះនាមព្រះអង្គ។
4. សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ដែលពួកគេដាក់ចាំចាប់ទូលបង្គំដ្បិតព្រះអង្គការពារទូលបង្គំ។
5. ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គ។ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ!ព្រះអង្គបានជួយដោះលែងទូលបង្គំ។
6. ទូលបង្គំសូមផ្ញើជីវិតលើព្រះអម្ចាស់ហើយទូលបង្គំមិនពេញចិត្តនឹងអស់អ្នកដែលគោរពបម្រើព្រះក្លែងក្លាយទេ។
7. ទូលបង្គំត្រេកអរសប្បាយជាខ្លាំងដោយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះទូលបង្គំព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
8. ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយតែព្រះអង្គប្រទានឲ្យទូលបង្គំមានសេរីភាពងើបឡើងវិញបាន។
9. ឱព្រះអម្ចាស់អើយសូមប្រណីសន្ដោសទូលបង្គំផងដ្បិតទូលបង្គំកំពុងតែមានអាសន្ន!ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹងនិងរូបកាយទូលបង្គំកាន់តែសោកសង្រេង។