2. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ទូលបង្គំបានស្រែកអង្វរព្រះអង្គហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។
3. ឱព្រះអម្ចាស់អើយព្រះអង្គបានស្រង់ព្រលឹងទូលបង្គំចេញពីចំណោមមនុស្សស្លាប់ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជតែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។
4. អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយចូរស្មូត្រទំនុកតម្កើងព្រះអម្ចាស់!ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ!
5. ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើងយើងនឹងអរសប្បាយវិញ។
6. នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថាទូលបង្គំនឹងមិនត្រូវរលំឡើយ!។
7. ឱព្រះអម្ចាស់អើយ!ព្រះអង្គបានប្រោសឲ្យទូលបង្គំរឹងប៉ឹងដូចភ្នំតែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះទូលបង្គំនឹងភ័យខ្លាចក្រៃលែង។
8. ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គទូលបង្គំទទូចអង្វរព្រះអម្ចាស់។
9. បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់តើបានប្រយោជន៍អ្វី?បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី?តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គកើតឬ?
10. ឱព្រះអម្ចាស់អើយសូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ!ឱព្រះអម្ចាស់អើយសូមយាងមកសង្គ្រោះទូលបង្គំផង!។
11. ព្រះអង្គបានធ្វើឲ្យការសោកសង្រេងរបស់ទូលបង្គំប្រែទៅជាអំណរសប្បាយព្រះអង្គបានយកសំលៀកបំពាក់កាន់ទុក្ខចេញហើយប្រទានសំលៀកបំពាក់សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។
12. ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយទូលបង្គំស្មូត្រទំនុកតម្កើងឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។