1. ឱព្រះអម្ចាស់អើយ!ទូលបង្គំសូមលើកតម្កើងព្រះអង្គព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវយករឿងទូលបង្គំទៅលេងសើចឡើយ។
2. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ទូលបង្គំបានស្រែកអង្វរព្រះអង្គហើយព្រះអង្គប្រោសទូលបង្គំឲ្យបានជា។
3. ឱព្រះអម្ចាស់អើយព្រះអង្គបានស្រង់ព្រលឹងទូលបង្គំចេញពីចំណោមមនុស្សស្លាប់ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជតែព្រះអង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។
4. អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយចូរស្មូត្រទំនុកតម្កើងព្រះអម្ចាស់!ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ!
5. ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើងយើងនឹងអរសប្បាយវិញ។
6. នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថាទូលបង្គំនឹងមិនត្រូវរលំឡើយ!។