ទំនុក‌តម្កើង 3:3-8 Khmer Standard Version (KHSV)

3. ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ជា​ខែល​ការពារ​ទូលបង្គំព្រះ‌អង្គ​ផ្ដល់​សិរី​រុង​រឿង​ឲ្យ​ទូលបង្គំនិង​ប្រោស​ឲ្យ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។

4. ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ដួង​ចិត្តហើយ​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។ - សម្រាក

5. ខ្ញុំ​ទំរេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញដ្បិត​ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ខ្ញុំ។

6. ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្តលើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។

7. ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ!ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង!ដ្បិត​ព្រះ‌អង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវទាំង​ប៉ុន្មាន​របស់​ទូលបង្គំព្រះ‌អង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។

8. បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះ‌អង្គ​ទេដែល​អាច​សង្គ្រោះ!សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង! - សម្រាក

ទំនុក‌តម្កើង 3