7. ព្រះសូរសៀងរបស់ព្រះអម្ចាស់បានធ្វើឲ្យមានរន្ទះលេចចេញមក។
8. ព្រះសូរសៀងរបស់ព្រះអម្ចាស់បានធ្វើឲ្យកក្រើកវាលរហោស្ថាន ព្រះអម្ចាស់ធ្វើឲ្យរញ្ជួយវាលរហោស្ថានកាដេស។
9. ព្រះសូរសៀងរបស់ព្រះអម្ចាស់អង្រួនសត្វក្ដាន់ញីឲ្យកើតកូននិងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើងក្នុងព្រះវិហារថា«សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
10. ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ធំ ព្រះអម្ចាស់គ្រងរាជ្យរហូតតទៅ
11. ព្រះអម្ចាស់ប្រទានឫទ្ធានុភាពឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានសន្តិភាព។