2. ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!។
3. ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងនៅពីលើផ្ទៃទឹកព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿងធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
4. ព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយឫទ្ធានុភាពព្រះសូរសៀងរបស់ព្រះអម្ចាស់លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
5. ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ ព្រះអម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
6. ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោតដូចកូនគោលោតព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរានលោត ដូចកូនក្របីលោត។